
កាលបរិច្ឆេទ: ១០ វិច្ឆិកា ២០២៦ / សុខភាព / Author : ATH Sokren
ក្នុងឱកាសយុទ្ធនាការសាកលដើម្បីបង្កើនការយល់ដឹងពីជំងឺមហារីកសុដន់ និងគាំទ្រដល់ការស្រាវជ្រាវឆ្នាំ២០២៦ (Octobre Rose) ភ្នាក់ងារ Promotion Médicale du Sénégal (ហៅកាត់ថា PMS) សហការជាមួយដៃគូពាណិជ្ជកម្មបានធ្វើការយ៉ាងសកម្មក្នុងយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងពីជំងឺមហារីកសុដន់ និងជំរុញលើកទឹកចិត្តឱ្យស្រ្តីទៅធ្វើតេស្ត។ គំនិតផ្តួចផ្តើមរួមមួយនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមការងារសហគ្រាសផលិតឱសថប៉េប៉េអឹមប្រចាំប្រទេសសេណេហ្កាល់។
ការផ្តល់ព័ត៌មាន ការគាំទ្រ និងការរួបរួមៈ គោលបំណងទាំងបីនេះបានជំរុញឱ្យភ្នាក់ងារ PMS ចូលរួមនៅក្នុងយុទ្ធនាការប្រចាំឆ្នាំនេះ។ ក្នុងអំឡុងពេលពេញមួយខែតុលា ក្រុមការងារបានបញ្ជូនសារជូនដំណឹង ដោយរម្លឹកពីសារៈសំខាន់នៃការរកឃើញរោគវិនិច្ឆ័យទាន់ពេលវេលា និងធ្វើការប្រាស្រ័យទាក់ទងជាមួយអ្នកជំនាញសុខភាព ជាពិសេសពេទ្យឆ្មប។ ជំនួបជាមួយអ្នកជំនាញសុខភាពធ្វើឱ្យយុទ្ធនាការកាន់តែមានភាពជាក់លាក់ ព្រោះអ្នកជំនាញទាំងនោះនៅកៀកជាប់ជាមួយស្រ្តីជាប្រចាំ។
ពណ៌ផ្កាឈូកក៏ត្រូវបានបង្ហាញយ៉ាងលេចធ្លោផងដែរ ដែលជានិមិត្តរូបនៃសាមគ្គីភាពជាមួយស្ត្រីដែលរងផលប៉ះពាល់ដោយជំងឺនេះ និងមនុស្សជាទីស្រលាញ់របស់ពួកគេ។ តាមរយៈការស្លៀកពាក់ពណ៌ផ្កាឈូក ក្រុមការងារទាំងអស់ចង់រម្លឹកដល់មនុស្សគ្រប់គ្នាថា នៅពីក្រោយផលិតផលសម្រាប់អ្នកជំងឺ មានវត្តមានស្ត្រី គ្រួសារ និងរឿងរ៉ាវជីវិតជាច្រើន។
ព្រឹត្តិការណ៍នេះក៏ជាឱកាសនៃការរួបរួមគ្នាសម្រាប់ក្រុមហ៊ុន PMS និងសហគ្រាសផលិតឱសថ PPM ជុំវិញការប្តេជ្ញាចិត្តរួមមួយ។ បន្ទាប់ពីខែតុលាកន្លងផុតទៅ ក្រុមហ៊ុនទាំងពីរចង់រក្សាសារនេះឲ្យនៅរស់រវើកៈ បន្តនិយាយអំពីជំងឺមហារីកសុដន់ និងរក្សាការយកចិត្តទុកដាក់ចំពោះការពិនិត្យសុខភាព។ គឺជាការប្តេជ្ញាចិត្តដែលពួកគេម្នាក់ៗបានចូលរួមចំណែកដោយជឿជាក់យ៉ាងមុតមាំ និងយ៉ាងជិតស្និទ្ធ៕